សង្គម

ប្តីមិនចេះក្បាច់ ប្រពន្ធបន្ទោសថាល្ងង់

ទំនងជានាងធ្លាប់បើកទូរស័ព្ទមើលរឿងសិច ក៏ច្បាមជាប់ល្បិចស្នៀតតណ្ហា មិនឱ្យភ្លេច ក្រែងបានប្តីទៅ យកទៅអនុវត្តនឹងគេ។ លុះបានប្តី រៀបការតាមប្រពៃណីត្រឹមត្រូវ និង ផ្សំដំណេកបាន១អាទិត្យ មិនឃើញប្តីប្រើ ក្បាច់ក្បូនអ្វីសោះ នាងក៏បន្ទោសប្តីថា ល្ងង់ណាស់ ឯប្តីនោះ លុះប្រពន្ធបន្ទោសញយៗ ក៏ចេះកែខ្លួន និងស្រាវជ្រាវ ចេះក្បាច់ខ្លះៗ មកបម្រើភរិយា មិន ឱ្យអន់អាក់ត្រណាក់ចិត្តដូចមុន…។ លោកសាវ សុខ អាយុ២២ឆ្នាំ រស់នៅភូមិស្រែព្រីង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា លោកជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះស៊ីវ សឿង អាយុ៦៩ឆ្នាំ ម្តាយឈ្មោះយុ សាវ អាយុ៦០ឆ្នាំ ដែលសព្វថ្ងៃ ឪពុកម្តាយមានជំងឺងងឹតភ្នែកដូចគ្នា និងនៅតែផ្ទះ ឱ្យកូនរកស៊ីចិញ្ចឹម។ កាលមុន ឪពុកម្តាយដែលជាជនពិការតែងដើរសុំទាន គេចិញ្ចឹមកូន ទើបរូបលោកគ្មានលទ្ធភាព ចូលរៀនទេ ក៏ក្លាយជាអនក្ខរជនរហូតមក ប៉ុន្តែលោកក៏មិនល្ងង់ពេកដែរ ទោះជាមិនចេះអក្សរក៏ដោយ។ នៅពេលមានវ័យ២០ឆ្នាំ ដោយមានសាច់ញាតិជួយឧបត្ថម្ភផងនោះ ទើបលោកទិញ បានម៉ូតូកញ្ចាស់១គ្រឿង យកទៅរកស៊ីរត់ឌុបនៅភ្នំពេញ ដោយជួលបន្ទប់ […]