Uncategorized

មិននឹកស្មានថាផ្ទះនាយកសាលាម្នាក់នៅខេត្តកំពង់ធំ តោកយ៉ាកខ្លាំង បង្គន់វិញយកស្លឹកត្នោតបាំងៗ

​តាម​គណនី​ហ្វេ​សប៊ុ​ក​ ​カオウ​ ​ヴッティ​ ​បាន​បង្ហាញ​ទិដ្ឋភាព​ផ្ទះ​នាយក​សាលា​ម្នាក់​ ​នៅក្នុង​ស្រុក​ស្ទោង​ ​ខេត្តកំពង់ធំ​ ​មាន​សភាព​តោកយ៉ាក​ខ្លាំង​ ​ផ្ទះ​ធ្វើ​ពី​ស័ង្ខ​សី​ ​ប្រក់​ស្លឹកត្នោត​ ​បង្គន់​អនាម័យ​យក​ស្លឹកត្នោត​មក​បាំង​ៗ​លេ​ចលុ​ខ​លេច​ក្រោយ​ ​រោងការ​វិញ​ស្ទើរតែ​គោ​ចូល​ដេក​មិន​ចុះ​ ​ផ្ទះបាយ​គ្មាន​ជញ្ជាំង​ត្រឹមត្រូវ​ ​ឯ​កន្លែង​សម្រាន្ត​វិញ​មានតែ​ពូក​កញ្ចាស់​មួយ​ប៉ុន​ណោះ​ ​។​ ​តាម​គណនី​ហ្វេ​សប៊ុ​ក​ខាងលើ​ ​បាន​បញ្ជាក់​ថា​ ​នាយក​សាលា​ម្នាក់​នោះ​ ​គឺជា​នាយក​សាលា​បេង​ ​តែ​មិនបាន​បញ្ជាក់​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ​ ​។​ ​​ចង់​ដឹង​ទិដ្ឋភាព​ទាំងស្រុង​យ៉ាងណា​នោះ​សូម​ទៅ​មើល​ទាំងអស់គ្នា​  ​

កំសាន្ត

ភរិយាអភិបាលខេត្តសៀមរាប ប្រើតែកាបូបកំប្លោកតែមើលទៅពិតជាស្រស់ស្អាតនិងថ្លៃថ្នូរណាស់

ពិតជា​រឿង​គួរឱ្យ​លើកសរសើរ​ខ្លាំងណាស់ ដោយ​គេ​បានឃើញ​លោកជំទាវ​ជា​ភរិយា​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប គឺជា​ស្ត្រី​ម្នាក់​បាន​ចូលរួម​លើកស្ទួយ​ស្នាដៃ​ខ្មែរ​ដោយ​ការប្រើ​កាបូប​ច្នៃ​ពី​កំប្លោក​ច្រើនជាង​ប្រើ​កាបូប​ដែលមាន​ម៉ាក​ល្បីៗ ។​ ​ដូច​ប្រិយមិត្ត​បានដឹងហើយថា ការប្រើប្រាស់​កាបូប​ច្នៃ​ចេញពី​កំប្លោក និង កាបូប​ចាក់ ជាដើម​នោះ ហាក់​សូវ​មិនមាន​ការពេញនិយម​ប្រើប្រាស់​ទូលំទូលាយ​ប៉ុន្មាន​ឡើយ​ក្នុងសម័យ​ទំនើប​នេះ ដោយ​ជំនួស​នូវ​ការប្រើប្រាស់​កាបូប​ស្បែក​មាន​ម៉ាក​ល្បីៗ និង មានតម្លៃ​ខ្ពស់ ផលិត​ចេញពី​ក្រៅប្រទេស​ច្រើនជាង ។ យ៉ាងណាមិញ​ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​បានឃើញ​ការចែករំលែក​លើ​បណ្តាញ​សង្គម ដោយបាន​បង្ហាញ​នូវ​រូបភាព​ជាច្រើន​សន្លឹករ​បស់​លោកជំទាវ ទាង អេង ទៀ សីហា ដែល​គេ​ស្គាល់​ជា​ភរិយា​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​លោកជំទាវ​តែងតែបាន​ប្រើប្រាស់​កាបូប​កំប្លោក និង កាបូប​ចាក់​ម៉ូដ​ប្លែកៗ ដែល​សុទ្ធសឹង​ជា​ផលិតផល​របស់​ខ្មែរ និង ធ្វើឡើង​ដោយ​ស្នាដៃ​ខ្មែរ​សុទ្ធសាធ ។​ ​តាមរយៈ​រូបភាព​ដែល​គេ​បាន​ចែកចាយ​នោះ គេ​សង្កេតឃើញ​លោកជំទាវ ទាង អេង ទៀ សីហា បាន​ប្រើ​កាបូប​ទាំងនោះ​ចូលរួម​កម្មវិធី​ធំៗ​នានា មិន​ថា​ក្នុង​សកម្មភាព​មនុស្សធម៌ ឬ កម្មវិធី​អ្វី​ឡើយ ដោយ​គេ​កម្រ​ឃើញ​លោកជំទាវ​ប្រើប្រាស់​កាបូប​ស្បែក​ម៉ាក​ល្បីៗ​ណាស់ ។ បើ​ងាក​ទៅ​មើល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rothkanha Play ដែលជា​ប្រភព​ចែកចាយ​រូបភាព​របស់លោក​ជំទាវ​នោះ បាន​លើកឡើងថា ​គាត់​ស្រស់ស្អាត​ណាស់ ស្អាត​ទាំង​រូបរាង ស្អាត​ទាំង​ទឹកចិត្ត សំខាន់​គាត់​គាំទ្រ​របស់​ខ្មែរ សូម​សរសើរ​ដោយស្មោះ […]

សង្គម

បណ្ឌិតគីម ហ៊ាង៖ បើចាំសន្សំលុយគ្រប់ទិញផ្ទះ ជារឿងមិនអាចនោះទេ

មនុស្សពេលមានផ្ទះផ្ទាល់ខ្លួន ហាក់មានលំនឹកច្រើន ជាពិសេសយុវជនវ័យក្មេងកម្ពុជា គួរតែខំបង្កើនចំណូល ដើម្បីមានលទ្ធភាពទិញផ្ទះ ជាជាងបន្តរស់នៅជាមួយឪពុកម្តាយ។ ហើយមួយវិញទៀត បើយើងខំរកប្រាក់ដោយខ្លួនឯង សម្រាប់ទិញផ្ទះធ្វើឲ្យយើងខិតខំប្រឹងប្រែងខ្លាំង ឬធ្វើឲ្យយើងមានសម្ពាធ ហើយមានតែមនុស្សមានសម្ពាធទេ ដែលអាចប្រើប្រាស់កម្លាំងកាយចិត្ត អស់លទ្ធភាព ឈានដល់ភាពជោគជ័យក្នុងជីវិត។ បណ្ឌិតគីម ហ៊ាង អ្នកជំនាញអចលនទ្រព្យធ្លាប់លើកឡើងថា យុវជនត្រូវមានផ្ទះផ្ទាល់ខ្លួន ហើយបើលុយមិនគ្រប់ ត្រូវហ៊ានខ្ចីធនាគារបន្ថែម ដើម្បីទិញវា ទោះបីរងសម្ពាធបង់ការប្រាក់ប្រចាំខែក្តី ព្រោះជាវិធីដ៏ល្អបំផុត សម្រាប់ការបានផ្ទះផ្ទាល់ខ្លួនស្នាក់នៅ និងមិនធ្វើឲ្យយើងចាយលុយខ្ជះខ្ជាយ ងាកមកប្រឹងប្រែងរកចំណូលអស់លទ្ធភាពដែលខ្លួនមាន។ បើយើងមានត្រឹម៥០%គួរតែទិញតែម្តង ហើយសល់៥០%ទៀត គួរខ្ចីធនាគារ ព្រោះបច្ចុប្បន្នមានធនាគារច្រើនណាស់ផ្តល់កម្ចីទិញផ្ទះ ដែលមានរយៈពេលវែង បង្កលក្ខណៈងាយស្រួលដល់អតិថិជនបង់រំលស់។ អ្នកជំនាញបានបញ្ជាក់ថា បើចាំសន្សំលុយគ្រប់គឺជារឿងមិនអាចនោះទេ ព្រោះតម្លៃផ្ទះចេះតែឡើងថ្លៃរហូត។ ឧទាហរណ៍៖ ផ្ទះមួយមានតម្លៃ៥ម៉ឺន គាត់មានលុយ២៥០០០ដុល្លារ គាត់អត់ចង់ទិញភ្លាមនោះទេ ចាំសន្សំបានគ្រប់៥ម៉ឺនចាំទិញ តែទម្រាំសន្សំបាន២៥០០០ដុល្លារទៀត ផ្ទះនោះនឹងឡើងដល់១០ម៉ឺនដុល្លារតែម្តង។ ដូច្នេះការសន្សំលុយគ្រប់ បានស្វែងរកទិញផ្ទះជាជម្រើសមួយដែលមិនត្រឹមត្រូវ។ ជាពិសេសតម្លៃដីធ្លីក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាយើង៕

សង្គម

វានឹងក្លាយជាការចងចាំគ្មានថ្ងៃភ្លេច ឈឺពេលណាមិនឈឺមកចំពេលសំខាន់ ខ្លះដល់ដាក់អុកស៊ីហ្សែន

​បេក្ខជន​ប្រឡង​នៅ​តាម​មណ្ឌល​មួយចំនួន​ ​មាន​បញ្ហា​សុខភាព​ ​នៅក្នុង​អំឡុង​ពេល​ប្រឡង​ក្នុង​ដំណើរ​សំណេរ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​សម័យ​ប្រឡង​៖ ​១៩​ ​សីហា​ ​២០១៩​ ​ដោយសារ​មាន​អាការៈ​វិលមុខ​ ​ខ្យល់គរ​ ​ក្អួត​ ​ជាដើម​។​ ​បេក្ខជន​ខ្លះ​ត្រូវ​ប្រឡង​ក្នុង​ឡាង​សង្គ្រោះ​បន្ទាន់​ ​ខ្លះទៀត​ត្រូវ​ដាក់​អុកស៊ីហ្សែន​ជំនួយ​ដង្ហើម​ ​ខ្លះទៀត​ដេក​ស្ដូកស្ដឹង​បាត់​មា​ត់វ​បាត់​ក​ ​។​ ​ក្នុង​ពេលនោះ​ ​បេក្ខជន​ខ្លះ​ ​បាន​បន្ត​ការ​ប្រឡង​ឡើងវិញ​ ​បន្ទាប់ពី​មាន​អាការៈ​ធូរស្រាល​ ​ដោយ​ការ​ទទួល​បាន​ជំនួយ​សង្គ្រោះ​បឋម​ ​ពី​ក្រុម​គ្រូពេទ្យប្រចាំ​ការ​នៅ​តាម​មណ្ឌល​នោះ​ ​និង​បេក្ខជន​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ​និង​បាន​ត្រឡប់​មក​មណ្ឌល​ប្រឡង​វិញ​ ​ដើម្បី​បន្តដំណើរ​សំណេរ​ក្រោយពី​បាន​ទទួលការ​ព្យាបាល​ ​។​ ​នេះ​បើ​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​ ​របស់ក្រ​សួង​អប់រំ​យុវជន​ ​និង​ ​កីឡា​ ​៕​ ​

សង្គម

ពិតជាគួរអោយគោរពណាស់! ឯកឧត្តម គួច ចំរើន ទោះបីជាប់រវល់ ខ្លាំងយ៉ាងណាក៏ដោយ ក៏លោក នៅតែឆ្លៀតពេលទៅ​​ លើកទឹកចិត្តក្មួយៗប្រឡងទី១២ដែរ…

ព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រលង នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែនកម្មករ សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ខេត្តព្រះសីហនុមានសិស្សចូលរួមប្រឡងចំនួន ១៥៨៥នាក់ ស្រី ៧៥៧នាក់ ចែកចេញជា ០៥មណ្ឌល ក្នុងនោះនៅក្រុងព្រះសីហនុមាន ០៣មណ្ឌលនិងនៅស្រុកព្រៃនប់មាន ០២មណ្ឌល ។ នៅក្រុងព្រះសីហនុ រួមមានមណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ ,មណ្ឌលអនុវិទ្យាល័យសម្តេចឪក្នុងសង្កាត់លេខ៣ និងមណ្ឌលបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។នៅស្រុកព្រៃនប់ មណ្ឌលប្រឡងទាំងពីរស្ថិតនៅក្នុងវិទ្យាល័យវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់។

សង្គម

អាណិតប្អូនៗណាស់ ហេតុអ្វី ក៏មកឈឺចំថ្ងៃប្រឡងបែបនេះវិញ !

នៅកំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ( បាក់ឌុប )នាព្រឹកថ្ងៃទី១ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩នេះ មានបេក្ខជន បេក្ខនារី នៅតាមមណ្ឌលប្រឡងមួយចំនួន នៅក្នុង រាជធានី ខេត្ត បានខ្យល់គរ និង មានអាការៈវិលមុខ ក្អួត ចង្អោរ ។ បើយោងតាម ក្រសួងអប់រំ យុវជន និង កីឡាបានឱ្យដឹងថា បេក្ខជន ប្រឡង នៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម ។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង បានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល ។ បេក្ខជន បេក្ខនារី ដែលមានបញ្ហាសុខភាព […]

សង្គម

ស៊ែរជូនគាត់១ផង! មិនថាក្តៅឬភ្លៀង.. ឯកឧត្តមគួច ចំរើន ចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និងស្វែងយល់ពីតម្រូវការពលរដ្ឋ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយមន្ត្រីរដ្ឋបាលខេត្ត, ក្រុងព្រះសីហនុ ,អង្គភាពជំនាញមួយចំនួនទៀត បានអញ្ជើញពិនិត្យស្ថានភាពភូមិសាស្ត្រមួយចំនួនក្នុងក្រុងព្រះសីហនុ និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ ។ ក្នុងនោះ បើតាមមន្ត្រីសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងពេលអញ្ជើញពិនិត្យស្ពានមួយកន្លែង ស្ថិតនៅជិតអាងទឹកក្បាលឆាយក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលពលរដ្ឋស្នើសុំអោយអាជ្ញាធរជួយស្ថាបនាជាស្ពានបេតុងថ្មី ជំនួសស្ពានចាស់បច្ចុប្បន្ន ដែលឧស្សាហ៍ទឹកហូរច្រោះដាច់ពេលមានភ្លៀងខ្លាំងនោះ ឯកឧត្តមបានទទួលយកសំណូមពរនេះ និងអោយមន្ត្រីជំនាញសិក្សាបន្ទាន់អំពីគម្រោងជួសជុលឡើងវិញ ព្រមទាំងប្រកាសជួសជុលផ្លូវមួយខ្សែចេញពីផ្លូវជាតិលេខ៤ ចូលមកកាន់មូលដ្ឋានប្រជាពលរដ្ឋនៅតំបន់ស្ពាននេះផងដែរ៕

សង្គម

ប្រុសក្មេងឆាតសុំស្នេហ៍ ស្រីមិនព្រម ចុងក្រោយបានត្រឹមឱបរូបថតយំស្តាយ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានថ្លាថ្លែងនូវអារម្មណ៍សោកសង្រេងរបស់ខ្លួនដែលបានបាត់បង់មនុស្សប្រុសក្មេងម្នាក់ ដែលបានព្យាយាមឆាតតាមហ្វេសប៊ុកសុំស្នេហ៍នាងកន្លងមក ប៉ុន្តែនាងមិនព្រមទទួលដោយយោងលើហេតុផលអាយុខុសឆ្ងាយពីគ្នាពេក (ប្រុសអាយុតិចជាងស្រី) លុះចុងក្រោយនាងបានត្រឹមឱបរូបថតទួញយំស្តាយប្រុសក្មេងនោះ ដែលបានបាត់បង់ជីវិតចោលនាងគ្មានថ្ងៃវិលត្រឡប់។ រឿងរ៉ាវស្នេហាខុសវ័យខាងលើនេះបានបែកធ្លាយ និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីភាគីប្រុសបានបាត់បង់ជីវិតទៅ ចំណែកភាគីស្រីបានមកទួញយំឱបរូបថតនៅថ្ងៃបូជាសពរំលេចរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនសោកស្តាយពេលវេលាកន្លងមក ដែលភាគីប្រុសព្យាយាមសុំស្នេហ៍តែនាងមិនព្រមទទួល លុះពេលបាត់បង់ទើបដឹងថា តម្លៃស្នេហាមួយនេះធំធេងប៉ុនណា។ នារីជាតួអង្គស្រីដែលសារភាពរឿងប្រុសក្មេងតាមសុំស្នេហ៍ តែនាងមិនព្រមរហូតប្រុសក្មេងនោះស្លាប់ទើបនាងស្តាយក្រោយនោះ មានឈ្មោះពេជ្រ ច័ន្ទបូណ៌មី អាយុ២៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានគណនីហ្វេសប៊ុកឈ្មោះ “Pichchan Bormey”។ ចំណែកតួអង្គប្រុសមានឈ្មោះលី ហ៊ូវ អាយុ១៧ឆ្នាំ មានគណនីហ្វេសប៊ុកឈ្មោះ “Fai Chi Ming” រស់នៅខេត្តសៀមរាប បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទីព្រឹក នៅចំណុចផ្លូវទៅស្រះស្រង់ ស្ថិតក្នុងភូមិក្រវាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដំណឹងស្តីពីការស្លាប់របស់យុវជនវ័យក្មេងខាងលើបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលដោយសារតែហេតុការណ៍បានកើតឡើងភ្លាមៗ ក្រោយពីយុជនរងគ្រោះបានប្តូររូបក្នុងប្រូហ្វាល (Profile) ហ្វេសប៊ុករបស់ខ្លួនជាមួយសំណេរថា “RIP Since 8.8.2019” (ស្លាប់តាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩) គឺមុនពេលដែលយុវជននេះបានស្លាប់មួយថ្ងៃ។ បន្ទាប់ពីបានទទួលដំណឹងស្តីពីមរណភាពរបស់ប្រុសក្មេងដែលតាមសុំស្នេហ៍នាងនោះមក […]

សង្គម

ផ្កាយ២យោធាបង្ខាំងកម្មករឡឥដ្ឋធ្វើទារុណកម្ម បញ្ចប់រឿង ៤០០០ ដុ ល្លារ តែជនរងគ្រោះមិនទាន់ព្រមទទួល

ឧត្ដរមានជ័យ៖ ជុំវិញរឿងលោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ ហាក់បីដូចជាដឹងខ្លួនឯងថាធ្វើខុសជ្រុលដៃ និង បានដាក់ បណ្ដាញ តាមសម្រួលសងលុយជនរងគ្រោះ ជាកម្មករឡឥដ្ឋចំនួន៤០០០ ដុល្លារដើម្បីបញ្ចប់រឿងខណៈជនរងគ្រោះទាមទារសំណង១០០០០ ដុល្លារ ប៉ុន្ដែមិនទាន់ត្រូវគ្នាទេ បន្ទាប់ពីគ្រួសារកម្មករឡឥដ្ឋ សូមអំពាវនាវ ដល់សម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមនិងរកយុត្តិធម៌ដល់ខ្លួន ។ បើតាមប្រភពពីក្រុមគ្រួសាររងគ្រោះបានឲ្យដឹងថា ពេលនេះដំណោះស្រាយនិង បណ្ដឹង គឺនៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ព្រោះភាគីដែលរងការចោទប្រកាន់ ជាមន្ត្រីយោធាបុណ្យស័ក្ដិធំ ។ ប្រភពដដែលបន្តថា ឥឡូវលោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ បានសម្រួលសង ចំនួន៤,០០០ ដុល្លារ ឲ្យមកជនរងគ្រោះដើម្បីបញ្ចប់រឿង នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ប៉ុន្តែក្រុមគ្រួសាររងគ្រោះទារសំណង១០០០០ ដុល្លារ ទើបពុំទាន់ត្រូវគ្នាដោយគ្រួសារ រងគ្រោះមានការឈឺចាប់ខ្លាំងក្រោយត្រូវគេបង្ខាំងធ្វើទារុណកម្មជិតមួយថ្ងៃ បណ្ដាលឲ្យរបួសធ្ងន់ដេកពេទ្យនៅខេត្តសៀមរាប ។ សូមរម្លឹកថា ជនរងគ្រោះឈ្មោះ វ៉ាន់ ឆៃលី ភេទប្រុស អាយុ៣០ឆ្នាំរស់នៅសិប្បកម្មឡរឥដ្ឋ ក្នុងភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង […]

កំសាន្ត

ហេតុមានឈាមជ័រជាអ្នកសិល្បៈ កូនស្រី Por បញ្ចេញក្បាច់រាំយ៉ាងរស់រវើក គួរឲ្យសរសើរ!

ថៃ៖ ក្រោយពេលដែលលោក Por ដែលជាអតីតតារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាព បានឃ្លាតចាកឆ្ងាយគ្មាន ថ្ងៃវិលត្រលប់អស់រយៈពេល ជាច្រើនឆ្នាំហើយក៏ដោយ តែតារាប្រុសរូបនេះ នៅតែស្ថិតក្នុង ការចងចាំរបស់ហ្វេនៗ រួមទាំងភរិយា និងកូនស្រីជាទីស្រលាញ់ជានិច្ច។ ជាក់ស្ដែង បើក្រឡេកទៅមើល កូនស្រីរបស់ Por ដែលមានឈ្មោះថា​​ Mali ឯណោះវិញ គឺកាន់តែធំថែមទាំងមានសម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់ ក្រោមការមើលថែពី អ្នកម្ដាយដ៏រឹងមាំគឺអ្នកនាង Bo Vanda។ ជាពិសេស ហេតុតែមានឈាមជ័រជាអ្នកសិល្បៈ កូនស្រីរបស់Por មានសមត្ថភាពសិល្បៈដ៏សម្បូរបែប និងកំពុងដើរតាមគន្លង របស់លោកប៉ាទៀតផង។ ស្រាប់តែថ្មីៗនេះ កូនស្រីដ៏ស្រស់ស្អាតរបស់Por បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីឃើញវត្តមានរបស់នាង លើឆាកតន្ដ្រីដ៏ធំមួយ​ ក្នុងឈុតសម្លៀកបំពាក់ និងការតុបតែងខ្លួនលេចធ្លោតែម្ដង។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះគឺ Mali បានបញ្ចេញក្បាច់រាំ យ៉ាងរស់រវើក តាមបទចម្រៀងរបស់ក្រុមតារាK-pop ដ៏ល្បី Blackpink និងមានស្ទាយ៍មិនខុសពី តារាកូរ៉េប៉ុន្មាននោះទេ ជាហេតុដែលធ្វើឲ្យទស្សនិកជននៅទីនោះ ផ្ដិតយករូបភាពជាច្រើនសន្លឹក​ និងមានការស្រែក និងកោតសរសើរពី ពន្លកតារាវ័យក្មេងនេះគ្រប់គ្នាតែម្ដង។ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖