Month: March 2020

ស្រីៗខ្លះឃើញនៅក្រៅហាយសូរណាស់ តែមកមើលបន្ទប់ដេកវិញ រកពាក្យថ្លែងមិនចេញ

នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ ម្ចាស់បន្ទប់ជួលមួយកន្លែងដែលមានឈ្មោះថា King Kanom នៅខេត្ត ឈុនបូរី ក្នុងប្រទេសថៃ បានបង្ហោះក្នុងគណនីហ្វេសប៊ុគរបស់ខ្លួនថា ពិតជាហួសចិត្តចំពោះអ្នកជួលផ្ទះរបស់គាត់យ៉ាងខ្លាំង។ ក្រោយឃើញមានសត្វកន្លាតរត់ចេញពីបន្ទប់នោះមក…

អរគុណគ្រូពេទ្យ! អ្នកជាសះស្បើយពីជំងឺកូវីដ ១៩ នៅកម្ពុជាគិតត្រឹម ២៨ មីនា នេះកើនដល់ ១៣នាក់ហើយ

គិតត្រឹមម៉ោង ៨ និង៤៥នាទីព្រឹក ថ្ងៃទី​ ២៨​ មីនា​ ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺ​ កូវីដ ១៩ ចំនួន ៤នាក់ថ្មី​ (ជនជាតិខ្មែរមកពីស្រុកបារាំង)សរុបទាំងអស់ប្រទេសយើងមានចំនួន​ ១០២​ ករណី​​…

គ្រូពេទ្យអេស្ប៉ាញ ត្រូវបង្ខំចិត្តទុកឱ្យអ្នកជំងឺមានសង្ឃឹមតិចស្លាប់ ដើម្បីជួយសង្រ្គោះអ្នកមានសង្ឃឹមច្រើន

ក្រុមគ្រូពេទ្យនៅក្នុងប្រទេសអេស្ប៉ាញ បានឈានជើងចូលក្នុងតំណាក់កាលថ្មីមួយ ដោយត្រូវបង្ខំចិត្តជ្រើសរើសទុកឱ្យអ្នកជំងឺ COVID-19 ដែលមានឱកាសរស់នៅ តិចតួចបំផុត ស្លាប់តាមដំណើរ ដើម្បីអាចជួយសង្រ្គោះជីវិតអ្នកជំងឺដទៃមានសង្ឃឹមរស់ច្រើន។ នេះបើតាមការស្រង់ផ្សាយពីសារព័ត៌មាន Straitstimes នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់មួយពេញដោយជំងឺ…

ជួយស៊ែរផង! នេះជាវិធីធ្វើតេស្តរកកូវីដ ១៩ ដោយខ្លួនឯង បើមានរោគសញ្ញាសង្ស័យសូមតេទៅលេខ ១១៥ ជាបន្ទាន់

ក្រសួងអប់រំយុវជន និងកីឡា បានចេញផ្សាយពីវិធីធ្វើតេស្ត៍រកវីរុសកូវីដ ១៩ ដោយខ្លួនឯង ។ នៅក្នុងនោះដែរ មានបញ្ជាក់ពីរោគសញ្ញាទាំងអស់នៃមេរោគកូវីដ ១៩ មានទៅតាមពិន្ទុពីស្រាលទៅធ្ងន់ ពីរោគសញ្ញាធម្មតា ទៅរោគសញ្ញាដែលគួរឱ្យសង្ស័យទាក់ទងនឹងវិរុសរលាកផ្លូវដង្ហើមថ្មីនេះ ។ ដូច្នេះសូមមើលពីវិធីធ្វើតេស្តដោយខ្លួនឯង តើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរណាមួយគួរឱ្យសង្ស័យដែរឬទេ?…

ទុក្ខជាន់លើទុក្ខ! ថៃ កំពុងវីរវក់នឹងជំងឺកូវីដ១៩ ឥឡូវភ្លើងឆេះព្រៃបង្កជាខ្យល់ពុលខ្លាំងបំផុតទៀត

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការខូចខាតដ៏ធំធេង ដែលបណ្តាលមកពីភ្លើងឆេះព្រៃ នៅក្នុងឧទ្យានជាតិ Doi Suthep-Pui ក្នុងខេត្តឈៀងម៉ៃ (Chiang Mai) ដែលបានបញ្ជូនខ្យល់ពុលខ្លាំងបំផុតនៅតាមបណ្តាខេត្តភាគខាងជើង។…

ស៊ូៗបន្តទៀត! គិតត្រឹមថ្ងៃ ២៦ មីនានេះ ក្រុមគ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺកូវីដ ១៩ ជាដាច់ ១០០% ចំនួន ១០ នាក់ហើយ

កាលពីយប់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថាមានអ្នកជាសះស្បើយពីជំងឺ កូវីដ១៩ ចំនួន ៣នាក់បន្ថែមទៀតដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ១០នាក់ហើយមកទល់ពេលនេះ ។ អ្នកជាសះស្បើយពីកូវីដ១៩ ទាំង១០នាក់រួមមាន៖ ៣នាក់នៅរាជធានីភ្នំពេញ ១ នាក់នៅក្នុងខេត្តព្រះសីហនុ…

ខប់ៗ ប្រេងសណ្តែកផ្កាយរបស់ក្រុមរតនៈវិបុលបញ្ចុះតម្លៃ៥០%ជូនពុកម៉ែបងប្អូន

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានស្គាល់ក្រុមកំប្លែងរតនៈវិបុលហើយតាមរយៈវីដេអូកំប្លែងដែលរួមសម្តែងដោយក្រុមក្មេងៗដែលមានសមត្ថភាពខ្ពស់។ នៅពេលនេះក្រុមរតនៈវិបុលបាននាំមកជូនប្រិយមិត្តនិងអ្នកគាំទ្រជាមួយនឹងផលិតផលសុខភាពដែលផលគុណប្រយោជន៍ជាច្រើនដល់សុខភាពមនុស្សគ្រប់វ័យ​គឺប្រេងសណ្តែកផ្កាយដែលចម្រាញ់ចេញពីសណ្តែកផ្កាយពិតៗនិងត្រូវបានទទួលស្គាល់ត្រឹមត្រូវ។ ដើម្បីជួយសម្រួលដល់ជីវភាពពុកម៉ែបងប្អូនដែលកំពុងមានបញ្ហាលុយកាក់ដោយសារការរាតត្បាតនៃជំងឺកូវីត១៩ ប្រេងសណ្តែកផ្កាយRVធ្វើការបញ្ចុះតម្លៃ៥០%។ រួសរាន់ឡើងដើម្បីកុំអោយឪកាសនេះកន្លងផុតទៅ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃប្រេងសណ្តែកផ្កាយRV៖ មានសារធាតុអូមេហ្គា 3,6,9 និងមានវីតាមីន A&E👌🏻 👍🏻ជួយព្យាបាលជំងឺសន្លាក់ និងអាសុីត 👍🏻ជួយដុតបំផ្លាញជាតខ្លាញ់រុំបេះដូង និងសសៃឈាម 👍🏻ជួយសម្រកខ្លាញ់ក្បាលពោះ…

ក្ដៅៗ ឧត្ដមសេនីយ៍ឯក ហ៊ុន ជា ស្នើឱ្យសមត្ថកិច្ចចាត់វិធានការលើបុរសដៀលត្មិះពលរដ្ឋខ្មែររឿងជំពាក់ធនាគារ

នៅរសៀលថ្ងៃទី ២៥ មីនា ២០២០ តាមទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឱ្យដឹងថា លោកឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ បានស្នើឱ្យសមត្ថកិច្ចជំនាញ​ចាត់វិធានការច្បាប់ចំពោះ​បុគ្គល​ឈ្មោះ​ នី​ ណាក់​ ដែលបានប្រមាថ​ប្រជាជន​កម្ពុជាទូទាំងប្រទេសរឿងជំពាក់បំណុលធនាគារ​…

Angelina Jolie បរិច្ចាគ ១ លានដុល្លារ ជួយក្មេងៗកំពុងត្រូវការអាហារ អំឡុងពេលប្រឈមនឹងការរាតត្បាតពីកូវីដ ១៩

តារា​សម្ដែង Angelina Jolie បាន​បង្ហាញ​ពី​ទឹកចិត្ត​សប្បុរសធម៌​ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​កុមារៗដែល​ទទួល​បាន​ការ​សិក្សា​តិចតួច និង ​កំពុង​បាត់​បង់​អាហារ​ថ្ងៃ​ត្រង់​នៅ​សាលា ក្រោយ​សាលា​ត្រូវ​បាន​បិទ ដោយសារ​ការ​រាតត្បាត​ពី​វីរុសកូវីដ ១៩ ។ តារា​ហូលីវូដ​ស្រី​រូប​នេះ បាន​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន ១ លាន​ដុល្លារ ទៅ​អង្គការ​សប្បុរសធម៌…

ទៅមើលស្រុកបន្ទាយស្រី យកសំឡេងពិធីការិនី កែវ ចាន់់និមល ផ្សាយគ្រប់ច្រកល្ហកពីកូវីដ ១៩ ច្បាស់ៗងាយយល់ (វីដេអូ)

ដើម្បីទប់ស្កាត់នូវការរីករាលដាលវីរុសកូវីដ ១៩ ក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញថានៅតាមបណ្ដាភូមិ ឃុំ ស្រុក មួយចំនួនចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយពីការយល់ដឹងទាក់ទងនឹងរោគសញ្ញា និង វិធីការពារ ។ នៅក្នុងនោះដែរស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ក៏បានចេញសកម្មភាពផ្សព្វផ្សាយនៅតាមភូមិគ្រប់ច្រកល្ហកទូទាំងស្រុក ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹង និង…

You may have missed