សង្គម

ព្រះអើយម្តាយឯណាទប់ទឹកភ្នែកបាន!ក្មេងស្រីអាយុ០៥ឆ្នាំដែលលង់ទឹកស្លាប់ តាមពិតជាករណីឃាតកម្មទេ ដោយសមត្ថកិច្ចចំណាយពេលមួយឆ្នាំជាង ទើបស្រាវជ្រាវចាប់ជនល្មើសបាន

យើងខ្ញុំជឿជាក់ថាមានប្រិយមិត្តខ្លះប្រហែលជាធ្លាប់បានអានពត៌មាននេះហើយមួយចំនួនទៀតក៏មិនធ្លាប់បានអានដែរមើលទៅ ឥលូវនេះយើងខ្ញុំសូមរម្លឹកឡើងវិញបន្តិចទាក់ទងនឹងករណីពត៌មាននេះ។កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ ម្ដា យឪពុករបស់ ក្មេ ង ស្រី រ ង គ្រោះ ដែលម្ដាយឈ្មោះ ធី សុខឡូត ឪពុកឈ្មោះ ស្រ៊ាន ចំរេីន បានប្រកាសស្វែងរក កូ ន ស្រី របស់ ខ្លួ ន ដែលមានឈ្មោះ ចំរើន សុខជា អាយុ០៥ឆ្នាំ បានបា ត់ ខ្លួ ន ចេញពីផ្ទះស្ថិតនៅក្នុងភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រហូតមកដល់ព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៩ ក្រោមការ ដឹក នាំ បញ្ជារផ្ទាល់ពីសំណាក់ឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ទៅកា ន់ ក ម្លាំ ង […]

អន្តរជាតិ

រកឃើញថា កុមារតូចៗបានឆ្លងវីរុសកូរ៉ូណាពីប្រភពមិនច្បាស់លាស់មួយ

អាជ្ញាធរសុខាភិបាលមិនដឹងថាមានកុមារម្នាក់ក្នុងចំណោមកុមារបួននាក់ដែលមានវីរុសកូវីដ១៩ ក្នុងតំបន់ដែលបានឆ្លងមេរោគនោះ ក្នុងសញ្ញាច្បាស់ថាវីរុសនេះមានសមត្ថភាពឆ្លងតាមរយៈណាឱ្យច្បាស់នោះទេ។ របាយការណ៍មួយដែលចេញផ្សាយដោយ NSW ផ្នែកសុខភាពនៅថ្ងៃព្រហស្បតិ៍នេះអំពីករណីកុមារចំនួន ៨១នាក់ ដែលបានធ្វើតេស្តរកវីរុសនេះរហូតដល់ថ្ងៃទី ២៣ ខែឧសភា, ក្នុងនោះមាន ៥៩ នាក់ដែលមានការឆ្លងមេរោគក្នុងស្រុក។ អ្នកជំនាញបានកំណត់អត្តសញ្ញាណប្រភពនៃការឆ្លងជំងឺបាន ៧៥ ភាគរយនៃករណីទាំងនោះដែលបានទទួលក្នុងមូលដ្ឋានមានន័យថាក្មេង ១៥ នាក់បានឆ្លងចេញពីប្រភពដែលមិនស្គាល់។ របាយការណ៍នេះមិនរាប់បញ្ចូលកុមារពីរនាក់ដែលបានធ្វើតេស្តវិជ្ជមាននៅសប្តាហ៍នេះទេពោលគឺក្មេងអាយុ ១០ឆ្នាំ នៅមហាវិទ្យាល័យម៉ូរីយ៉ា រីឯក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់នៅឯសាកលវិទ្យាល័យវ៉ាយវេលីនៅជាយក្រុងភាគខាងកើតស៊ីដនី។ គេមិនទាន់ដឹងថា តើនិស្សិតបានឆ្លងវីរុសនេះដោយទំនាក់ទំនងជិតស្និទ្ធនៅឯសាលាឬក្រុមគ្រួសាររបស់ពួកគេ។ ដែលបានធ្វើតេស្តវិជ្ជមាននៅក្នុងដំណាក់កាលនេះដោយយកចំនួនកុមារសរុបដែលមានការឆ្លងមេរោគដ៏អាថ៌កំបាំងនៅក្នុង NSW ។ ពួកគេស្ថិតក្នុងចំណោមករណី៣៦៩ ដែលបានបញ្ជាក់ថា ត្រូវបានឆ្លងចេញពីរក្នុងស្រុកដែលមិនស្គាល់ប្រភពអត្តសញ្ញាណ។ ជាពិសេសរបាយការណ៍បានបង្ហាញថាអត្រានៃការឆ្លងរោគដែលត្រូវបានធ្វើរោគវិនិច្ឆ័យលើមនុស្សពេញវ័យគឺប្រហែល ១០ដងនៃកុមាររកឃើញថា (០.៤៨% ក្នុងចំណោមមនុស្ស ១០០០ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ, បើប្រៀបធៀបទៅនឹង ០.០៥%ចំពោះកុមារ ១០០០ នាក់ដែលមានអាយុពី ១៧ ឆ្នាំចុះក្រោម) ។ មិនតែប៉ុណ្ណោះរបាយការណ៍បានបង្ហាញថាអត្រានៃការធ្វើតេស្តគឺមានកម្រិតទាបចំពោះកុមារបើប្រៀបធៀបទៅនឹងមនុស្សពេញវ័យ។ សម្រាប់ក្មេងអាយុពី ០-៤ ឆ្នាំសមាមាត្រនៃតេស្តវិជ្ជមានគឺ ០.១%, សម្រាប់ក្មេងអាយុពី ១២-១៧ឆ្នាំ គឺ […]

សង្គម

មានករណីបន្លំលិខិត បង្ខំប្រជាពល​រដ្ឋឲ្យទិញបំពង់ពន្លត់អគ្គីភ័យ

នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ​ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ក៏ដូច​ជា​​ម្ចាស់​គោល​ដៅ​ទូទាំង​ប្រទេស​ទាំងអស់ មេត្តា​ជ្រាប​ថា​​ សុំកុំ​ទទួល​យក​នៅ​លិខិត​ស្នាម​រឺឬលិខិត​បញ្ជាក់​ណា​មួយ​ ដែល​មិន​មែន​ចេញ​ជាផ្លូវ​ការ​ដោយ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ឬស្នងការដ្ឋាននគរបាល​រាជធានី​-ខេត្ត​ទើបផ្លូវការ ។ សេចក្ដីអំពាវនាវខាងលើនេះ​ បានសរសេរនៅលើផេក នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ក្រោយពីមានប្រជាពលរដ្ឋជាច្រេីនបានសួរមក pege​​ របស់នាយកដ្ឋានសួរអំពីកម្លាំងនគរបាលអគ្គីភ័យរៀងរាល់តែងតែដេីរបង្ខំប្រជាពល​រដ្ឋឲទិញបំពង់ពន្លត់អគ្គីភ័យ ឬទាថ្លៃសេវាត្រួតពិនិត្យបំពង់​អគ្គីភ័យ ឬតម្រូវបិទបណ្ណលើបំពង់អគ្គីភ័យរបស់ពួកគាត់ពី១០$ ទៅ២០$ ក្នុងបំពង់។ នាយកដ្ឋានបានបញ្ជាក់ទៀតថា ចំពោះលិខិតបញ្ជាក់ ឬបណ្ណ ដូចបានបង្ហាញជូនខាងក្រោមនេះ គឺអនុវត្តផ្ទុយ ប្រកាសរបស់ ក្រសួងមហាផ្ទៃលេខ ៦៣៨០ ប្រ.ក (ស្តីពីការប្រគល់សិទ្ទិត្រួតពិនិត្យសំណង់និងគោលដៅដែលតម្រូវអោយមានប្លង់ប្រពន្ធ័បង្ការ និងពន្លត់អគ្គីភ័យចុះថ្ងៃ ទី១៧ខែកក្កដាឆ្នាំ២០១៩) និង សេចក្តីណែនាំលេខ០១២ ស.ណ.ន របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការចេញលិខិត ឬបណ្ណត្រួតពិនិត្យអំពីគុណភាពប្រសិទ្ធិភាពលើឧបករណ៏ សម្ភារ បរិក្ខា បង្ការពន្លត់អគ្គីភ័យនិងការបញ្ជាក់ទទួល ស្គាល់លើប្រពន្ធ័សុវត្ថិភាពបង្ការពន្លត់អគ្គីភ័យតាមគោលដៅ។

សង្គម

ទុក្ខជាន់ទុក្ខ! អគ្គិភ័យ​ឆេះ​មន្ទីរពេទ្យ​នៅ​បង់​ក្លា​ដែស​ សម្លាប់អ្នកជំងឺកូវីដ១៩ ៥នាក់

​ក្រុមមន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយថា​អ្នកកូ​វីដ​១៩​ចំនួន​៥ នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ឆាប់ឆេះ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ដា​ក្កាប្រទេស​បង់​ក្លា​ដែស​កាលពី​ថ្ងៃ​ពុធ​ទី​២៧ ខែ​ឧសភា​តែ​គេ​មិន​ទាន់​​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​បណ្តាលឱ្យមាន​អគ្គិភ័យ​នេះ​ទេ​។ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់ភ្លើង​ឆាបឆេះ​ដោយបាន​ចំណាយពេល​ជិត​មួយ​ម៉ោង​ហើយ​សាកសព​៥​នាក់​ត្រូវបាន​រកឃើញ​និង​យកចេញ​ពី​មន្ទីរពេទ្យ​United Hospital នៅ​ទីក្រុង​នេះ ។ ​ហេតុការណ៍​នេះ កើតឡើង ស្របពេល​ដែល​មន្ទីរពេទ្យ​ទាំងឡាយ​នៅ​បង់​ក្លា​ដែស​កំពុង​ប្រឈម​ដោះស្រាយ​បញ្ហា​ជំងឺឆ្លង​ដែល​មាន​ចំនួន​ករណី​ឆ្លង​កើនឡើង នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​រហូត​​មកដល់ពេលនេះ ប្រទេស​នេះ​មាន​ករណី​ឆ្លង​វីរុស ៣៨.២៩២ នាក់ និង​មាន​អ្នក​ស្លាប់​ដោយសា​វីរុស​នេះ​ចំនួន ៥៤៤ នាក់​។ ប្រភព ៖ rasmeinews

សង្គម

រំលែកទុក្ខពីចម្ងាយ!ពិធី​គោរពវិញ្ញាខន្ធ នាយទាហាន​កម្ពុជា ទទួល​​មរណភាព ដោយ​ជំងឺ​កូវីដ-១៩ បាន​ចាប់ផ្តើម​នៅ​ប្រទេសម៉ាលី​

លោកវរសេនីយ៍ឯក ជួន វុទ្ធី មេបញ្ជាការ​ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១ នៅថ្ងៃ​ទី ២៩ ខែឧសភានេះ​​ បានដឹកនាំកងកម្លាំងប្រារព្ធពីធីគោរពវិញ្ញាណក្ខន្ធ របស់លោកឧត្តមសេនីយ៍ទោ ស សាវី នាយករង សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ពហុជាតិ(PKO) ដែល​បាន​ទទួល​មរណភាពដោយជំងឺ​កូវីដ-១៩ កាលវេលាម៉ោង០៤ៈ៤៣នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។​ ​ពិធីនេះបានប្រារព្ធឡើងនៅទីក្រុង​ហ្កាវ,​ទីបញ្ជាការ​ធំបន្ទាយកងទ័ពមួកខៀវកម្ពុជា ។ លោកមេបញ្ជាការ ក៏បានក្រើនរំលឹក និងណែនាំបន្ថែមទៀតក្នុងស្មារតីប្រុងប្រយ័ត្ន ថែទាំសុខភាព អនាម័យខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

កំសាន្ត

រាជនីក្រមា!មាន សូ​នី​តា បញ្ចេញ​៤​ប្លង់​នេះ ​ធ្វើ​ឲ្យ​ប្រុសៗ​ក្តៅ​ខ្លួន​គ្រប់គ្នា

​ភ្នំពេញ ​៖​ តារា​សម្ដែង​ស្រី ​កញ្ញា មាន សូ​នី​តា មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​បានធ្វើ​ឲ្យ​មហាជន ​និង​អ្នក​គាំទ្រ​កាន់តែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​គ្រប់គ្នា​ ខណៈ​តារា​ស្រី​រូបនេះ ​បាន​សម្ញែង​រូបភាព​​សិច​ស៊ី​​ជា​បន្តបន្ទាប់ ​ធ្វើ​ឲ្យ​ប្រុសៗ​ជ្រួលជ្រើម​គ្រប់គ្នា​។​ ​ តាម​ការ​កត់សម្គាល់​តា​រា​ស្រី ​កញ្ញា មាន សូ​នី​តា ជា​រឿយៗ ​នាង​តែងតែ​ថត​បង្ហោះ​រូបភាព​មាន​លក្ខណៈ​​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​ជា​បន្តបន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​។ រូបភាព​ដែល​ត្រូវ​បាន​តារា​ស្រី​កញ្ញា មាន សូ​នី​តា បង្ហោះ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​នេះ​ភាគច្រើន​ថត​បញ្ចេញ​សាច់​គល់ភ្លៅ​ និង​ដើមទ្រូង​ជាដើម​។​ ​ ជាក់ស្ដែង​ថ្មីៗ​នេះ​ តារា​សម្ដែង ​កញ្ញា មាន សូ​នី​តា បាន​ទម្លាយ​នូវ​រូបភាព​​​សិច​ស៊ី​ស្រើបស្រាល​ចំនួន​៤​ប្លង់ ​បង្អួត​ភ្នែក​មហាជន ​ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​ក​ បង្ក​ការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់ផ្អើល​គ្រប់គ្នា​។ ​មិនតែប៉ុណ្ណោះ​ក៏​មានការ​លើក​ឡើង​ថា សម្រស់​របស់ មាន សូ​នី​តា ពិតជា​ស្រស់ស្អាត​ខ្លាំង​ពេល​ស្លៀកពាក់​សិច​ស៊ី​បែបនេះ​។​ ​ យ៉ាងណាមិញ​តាមរយៈ​ការ​បង្ហោះ​រូបភាព​សិច​ស៊ី​ពី​សំណាក់​តារា​ស្រី ​កញ្ញា មាន សូ​នី​តា​ នេះ​ ត្រូវ​បាន​ទស្សនិកជន​ និង​អ្នកគាំទ្រ​មួយ​បាន​យល់ឃើញថា ​នាង​កាន់តែ​ផ្លាស់ប្ដូរ​ឥរិយាបថ​ច្រើន​ ពោលគឺ​ផ្ទុយ​ការ​ពី​គ្រា​មុនៗ​ ដែល​នាង​តែងតែ​ស្លៀកពាក់​បែប​សុភាពៗ​មិន​លេច​លើ​ខើច​ក្រោយ​។ ប៉ុន្តែ​ពេល​នេះ​នាង​បែរជា​មកលេង​ខ្លួន​ដោយ​ការ​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​ ឃើញ​ហើយ​ស្ទើរ​ឈាម​ច្រមុះ​ទៅវិញ​។​ ​ បង្ហោះ​ភ្ជាប់​ជាមួយ​រូប​ចំនួន​៤​សន្លឹក​នេះ​ដែរ​ តារា​សម្ដែង​ធ្មេញ​ជំ​ពើ​ស […]

សង្គម

ឈប់ច្រឡំទៅ! គ្មានការផ្អាកចាយលុយ ១$ ២$ និង ៥$ ទេ នៅប្រើប្រាស់ធម្មតា

ថ្មីៗ​នេះ​មាន​មតិ​ និង​ការ​បកស្រាយ​ខុស​ៗ​គ្នា​ ស្ដី​ពី​ការ​ផ្អាក​ដំណើរ​ការ​ចាយវាយ និង​ប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារ ១$ ២$ និង ៥$ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ និង​ការ​បកស្រាយ​ខុស​បន្ត លោកជំទាវ ជា សិរី អគ្គ​នាយក​បច្ចេកទេស ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បក​ស្រាយ​តាម​រយៈសារ​១ ក្នុង​គណនី​ហ្វេសប៊ុករ​បស់​លោកជំទាវ នាថ្ងៃ២៩ ខែ​ឧសភា ឆ្នាំ២០២០នេះ។ ខ្លឹមសារដើម ពីគណនី​ហ្វេសប៊ុករ​បស់​លោកជំទាវ លោកជំទាវ ជា សិរី អគ្គ​នាយក​បច្ចេកទេស ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បក​ស្រាយ​ថា៖ ការបកស្រាយតាម សេចក្តីថ្លែងការរបស់ធនាគារជាតិ ច្បាស់លាស់ហើយ។ សូមអានឱ្យចប់មុននឹងឆ្ងល់ និងមានមតិ។ ការបកស្រាយខុស ហើយបំភ័យគ្នាមិនមែនជារឿងល្អសម្រាប់ប្រទេសទេ។ ក្រដាសប្រាក់ ចារឹក ១$ ២$ និង ៥$ នៅតែអាចចរាចរបាន។ ហើយក៏មិនបានបិទសិទ្ធិប្រើប្រាស់ដែរ។ រវាងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងធនាគារជាតិក៏នៅតែទទួលយកក្រដាសប្រាក់នេះធម្មតា។ គ្រាន់តែថាលើកមុនធនាគារជាតិជាអ្នករ៉ាប់រងសេវាដឹកជញ្ជូនក្រដាសប្រាក់ ចាស់ ទក់ រហែក និងលើស ទៅប្រទេសដើមគេគឺសហរដ្ធអាមេរិក ដើម្បីចាត់ចែងបន្ត ព្រោះកម្ពុជាគ្នានសិទ្ធអ្វីលើក្រដាសប្រាក់ដុល្លារអាមេរិកក្រៅពីចាយនោះទេ។ ប៉ុន្តែ […]

សង្គម

ជនជាតិ​ខ្មែរ​មួយ​រូប បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩

ជនជាតិ​ខ្មែរ ដែល​ជា​កងទ័ព​កម្ពុជា ស្ថិត​ក្នុង​ចំណោម​កងទ័ព​មួក​ខៀវ ២នាក់​នៅ​ប្រទេស​ម៉ាលី ដែល​បាន​បាត់បង់​ជីវិត​ដោយ​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​ការ​លើកឡើង​របស់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ Antonio Guterresក្នុង​ទិវា​អន្តរជាតិ​កងទ័ព​រក្សា​សន្តិភាព​ ២៩ ឧសភា។ បើ​តាម​ប្រសាសន៍​របស់​លោក​បាន​ឲ្យ​ដឹង​ថា កងទ័ព​មួក​ខៀវ​ ២នាក់​នោះ​មាន​ម្នាក់​មក​ពី​កម្ពុជា ហើយ​ម្នាក់​ទៀត​មក​ពី​ប្រទេស​អែលសាល់វាឌ័រ។ ពួក​គាត់​ពីរ​នាក់​ជា​សមាជិក​នៃ​បេសកកម្ម​អង្គការសហប្រជាតិ​រក្សាសន្តិភាព​នៅ​ប្រទេស​ម៉ាលី។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នាយឧត្ដមសេនីយ៍ ឈុំ សុជាត ក៏​បាន​បញ្ជាក់​ពី​រឿង​នេះ​ដែរ ដោយ​បាន​មាន​ប្រសាសន៍​ថា កងទ័ព​មួក​ខៀវ​ខ្មែរ​ ដែល​បាន​បាត់បង់​ជីវិត​នោះ​គឺ​ឈ្មោះ ស សាវី មាន​ឋានន្តរស័ក​ជា​ឧត្ដមសេនីយ៍​ទោ (ផ្កាយ​២)។ គិត​ត្រឹម​ពេល​នេះ​ដែរ មាន​កងទ័ព​មួក​ខៀវ​ខ្មែរ​ចំនួន​ជាង ៨០០នាក់​ បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​ ៤ ដូច​ជា លីបង់ ស៊ូដង់​ខាង​ត្បូង ម៉ាលី និង​សាធារណរដ្ឋអាហ្វ្រិក​កណ្ដាល។

សុខភាព

គ្រោះថ្នាក់មែន!! ទម្លាប់ដែលអ្នកប្រើកង្ហាររាល់ថ្ងៃនេះ អាចធ្វើឲ្យអ្នកស្លាប់ដោយមិនដឹងខ្លួន ស៊ែរបន្តចែកគ្នាដឹងផង

អ្នកប្រហែលជាមិនដឹងហើយក៏មិនជឿនោះទេថាកង្ហាដែលអ្នកធ្លាប់ប្រើប្រាស់នោះវាអាចធ្វើអោយប៉ះពាល់ទៅដល់សុខភាពហើយករណីធ្ងន់ធ្ងរនោះវាអាចសម្លាប់អ្នកបានបើសិនជាអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ។ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអ្នកត្រូវយល់៖ ​១). ធ្វើអោយបាត់បង់ជាតិទឹក៖ តើអ្នកដឹងទេថាបើសិនជាសីតុណ្ហភាពនៅខាងក្រៅក្តៅពេកនោះខ្យល់ក្តៅនឹងបក់មកប៉ះនឹងខ្លួនអ្នកដែលវាបានធ្វើអោយខ្យល់នោះវាបានរហួតជាតិទឹកពីខ្លួនអ្នក។ សាកគិតទៅមើលថាទឹកវាត្រូវបានបញ្ចេញដោយញើសឬទឹកនោម។ ញើសវាជួយបញ្ចេញជាតិពុលហើយចុះបើសិនជាគ្មានញើសចេញដោយសារជាតិទឹកនៅក្នុងខ្លួនមិនគ្រប់គ្រាន់អញ្ចឹងបានន័យថាជាតិពុលទាំងអស់បានកើនឡើងហើយស្តុកក្នុងរាង្គកាយអ្នក។ ២).ធ្វើអោយប៉ះពាល់ដល់សម្ពាធឈាម៖ នៅពេលដែលខ្យល់ក្តៅវាបានប៉ះពាល់រាងកាយអ្នកនោះវានឹងធ្វើអោយបេះដូងរបស់អ្នកលោតញាប់ខុសធម្មតា ដែលកត្តានេះហើយដែលធ្វើអោយអ្នកកើនសម្ពាធឈាម។ ការកើនឡើងបែបនេះវាអាចបង្ករជាលទ្ធផលនៃជម្ងឺគាំងបេះដូងឬដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ ៣).ប៉ះពាល់ដល់កោសិកាស្បែក៖ បើសិនជាអ្នកកំពុងតែបែកញើសជោគខ្លួនហើយបើកកង្ហាខណៈដែលសីតុណ្ហភាពក្តៅខ្លាំងនោះវាមិនមែនជាជម្រើសល្អឡើយ។ នៅពេលដែលញើសមួយចំនួនទាំងនោះប៉ះនឹងខ្យល់វានឹងជ្រាបចូលទៅក្នុងស្បែកវិញ។ សកម្មភាពនេះអាចបណ្តាលអោយរលាកកោសិកាស្បែក។ ៤). ធ្វើអោយកើតជម្ងឺ៖ បើកកង្ហាដាក់នឹងមុខនោះអាចបណ្តាលអោយអ្នកថប់ដង្ហើមបាន។ វាក៏បណ្តាលអោយអ្នកកើតជម្ងឺមួយចំនួនទៀតផងដែរដូចជា៖ ជម្ងឺរលាកសួត ហើយនិងជម្ងឺផ្តាសាយជាដើម។ អ្នកប្រហែលជាធ្លាប់ទទួលរងនូវលទ្ធផលបែបនេះហើយ ដោយយ៉ាងហោចណាស់ក៏ថប់ដង្ហើមដែរ។ ឥឡូវដល់ពេលដែលអ្នកត្រូវដឹងពីវិធីការពារខ្លួនវិញម្តង។ នៅពេលដែលអាកាសធាតុក្តៅខ្លាំងអ្នកមិនគួរបើកកង្ហាខ្លាំងនោះទេ។ រាងកាយរបស់មនុស្សយើងពិតជាមិនអាចសម្របខ្លួនបានភ្លាមៗឡើយ។ និយាយដល់ចំណុចនេះអ្នកក៏មិនគួរតែងូតទឹកដែរ តែអ្នកត្រូវយកកន្សែងឬក្រណាត់ទៅជ្រលក់ទឹកហើយពូតវាយកមកដណ្តប់ខ្លួនជាការល្អ។ ប្រភពអត្ថបទ៖ pressnews

សង្គម

អ្នកណាយល់អារម្មណ៍នេះ!!ទៅកំដរការមិត្តភ័ក្ដិ បែរជាឃើញសង្សារចាស់ចូលរោងការនៅអគារជាប់គ្នា ធ្វេីអ្វីមិនបានមានតែ…..(មានវីដេអូ)

មានវីដេអូមួយ ដែលមានការចែករំលែកជាហូរហែលក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានបុរសម្នាក់ ជាអ្នកកំដរមង្គលការមិត្តភ័ក្តិមួយកន្លែង ស្រាប់តែគេបានជួប នារីដែលជាសង្សារចាស់របស់ខ្លួនដោយចៃដន្យ ដែលនៅរោងការជាប់គ្នា។ការជួបដោយចៃដន្យនេះ មិនមែនជាការរីករាយឡើយ ជាភាពឈឺចាប់ទៅវិញ ពីព្រោះរោងការមួយនោះ កូនក្រមុំជាសង្សារចាស់របស់ខ្លួន។សោយសារតែ នៅមានចិត្តលើនាង ទើបធ្វើបុរសម្នាក់នោះចេញមកយំខាងក្រៅ ដើម្បីកាត់ចិត្តនឹកជាលើចុងក្រោយ។ យោងតាមគណនីមួយឈ្មោះ Rotha Mean ដែលជាមិត្តភ័ក្តិបុរសនោះបានសរសេរថា៖ ពេលដែលទៅកំដរការមិត្តភ័ក្ដិ បែរជាឃើញសង្សារចាស់រៀបការនៅអគារជាប់គ្នា Sin Visal សែនអាណិតអាពួកម៉ាកខ្ញុំណាស់ សូមឯងជូតទឹកភ្នែករបស់អ្នករួចបន្តដំណើរទៅមុខទៀត។